ព្រះត្រៃបិដក ភាគ ០៤
ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនោះលះបង់ផុត (នូវទីល្មមមើលឃើញ ឬទីល្មមស្តាប់ឮ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើនូវហេតុនុ៎ះឯងឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ សេចក្តីថា មិនមានហេតុនីមួយដទៃជាបច្ច័យ ក្រៅអំពីហេតុដែលបញ្ជូនទៅនោះឡើយ។
[១៥១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលើកឡើងនូវពាក្យបញ្ឈឺចិត្ត (ចំពោះឧបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុបញ្ជូនអនុបសម្បន្នទៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលើកនូវពាក្យបញ្ឈឺចិត្ត (ចំពោះអនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុសំគាល់ថាជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុក័សំគាល់ថាមិនមែនជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
ID: 636786961164232147
ទៅកាន់ទំព័រ៖