ព្រះត្រៃបិដក ភាគ ០៤

 [​១៥២​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​បញ្ជូន​ភិក្ខុ​ផងគ្នា​ឲ្យ​ត្រឡប់ទៅ​ដោយ​គិតថា​ ​យើង​ទាំងពីរ​រូ​បនឹងញុំាង​ជីវិត​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ទី​ជាមួយគ្នា​មិនបាន​ ​ដល់​ភិក្ខុ​ដែល​បញ្ជូន​ភិក្ខុ​ផងគ្នា​ឲ្យ​ទៅ​ដោយ​គិតថា​ ​ក្រែង​ភិក្ខុ​នោះ​បានឃើញ​របស់​មាន​ដំ​ឡៃ​ច្រើន​ហើយ​ ​នឹង​ញុំាង​លោកធម៌​ឲ្យ​កើតឡើង​ ​ដល់​ភិក្ខុ​បញ្ជូន​ភិក្ខុ​ផងគ្នា​ឲ្យ​ទៅ​ដោយ​គិតថា​ ​ក្រែង​ភិក្ខុ​នោះ​បានឃើញ​មាតុគ្រាម​ហើយ​ ​នឹង​ញុំាង​សេចក្តី​អផ្សុក​ឲ្យ​កើតឡើង​ ​ដល់​ភិក្ខុ​បញ្ជូន​ភិក្ខុ​ផងគ្នា​ឲ្យ​ទៅ​ដោយ​ពាក្យ​ថា​ ​លោក​ចូរ​នាំ​យាគូ​ក្តី​ ​ភត្ត​ក្តី​ ​ខាទនីយ​ក្តី​ ​ភោជនីយ​ក្តី​ ​ទៅ​ឲ្យ​ដល់​ភិក្ខុ​មាន​ជម្ងឺ​ ​ឬ​ភិក្ខុ​ដែល​នៅក្នុង​វត្ត​ ​ឬ​អ្នក​ដែល​រក្សា​វត្ត​ ​ដល់​ភិក្ខុ​មិន​ប្រាថ្នា​នឹង​ប្រព្រឹត្ត​អនាចារ​ទេ​ ​(​តែ​)​ ​កាលបើ​មាន​កិច្ច​ហើយ​ ​ក៏​បញ្ជូន​ភិក្ខុ​ផងគ្នា​ទៅ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636786961513402118
ទៅកាន់ទំព័រ៖