ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៤
[១៥៧] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទនៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជាសំឡាញ់ ហើយក៏សម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងប្រពន្ធរបស់សំឡាញ់នោះ។ គ្រានោះ បុរសនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនគួរបើនឹងហ៊ានមកសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងប្រពន្ធរបស់ខ្ញុំ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮសំដីនៃបុរសនោះ និយាយពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម(ដូច្នេះ) ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង
ID: 636786963789472302
ទៅកាន់ទំព័រ៖