ព្រះត្រៃបិដក ភាគ ០៤
ជាមួយនឹងមាតុគ្រាម ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម (ដូច្នោះ)ទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្តិបាចិត្តិយ។
[១៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺស្រីមនុស្ស មិនមែនជាយក្សស្រី មិនមែនជាប្រេតស្រី មិនមែនតិរច្ឆានញី ដោយហោចទៅ សូម្បីតែក្មេងស្រីដែលទើបនឹងកើតបាន១ថ្ងៃ មិនបាច់និយាយទៅថ្វីដល់ស្រីធំទេ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ដែលហៅថា ទីស្ងាត់ គឺទីដែលស្ងាត់ភ្នែក ស្ងាត់ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាលបើភិក្ខុមិចភ្នែកក្តី
ID: 636786964193825430
ទៅកាន់ទំព័រ៖