ព្រះត្រៃបិដក ភាគ ០៤
ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គលដទៃមិនអាចឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺទីដែលបុគ្គលដទៃមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ដែលហៅថាអាសនៈជាទីកំបាំង គឺអាសនៈដែលគេបិទបាំងដោយជញ្ជំាងក្តី ដោយសន្ទះទ្វារក្តី ដោយកន្ទេលផែងក្តី ដោយរនាំង ឬវាំងននក្តី ដោយឈើក្តី ដោយសសរក្តី ដោយស៊ុំក្តី ឬដោយវត្ថុណាមួយ។ ពាក្យថា សម្រេចការអង្គុយ គឺកាលបើមាតុគ្រាមអង្គុយ ភិក្ខុអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ។ កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ។ ជនទាំងពីរអង្គុយក្តី ជនទាំងពីរដេកក្តី (ឯភិក្ខុ) ត្រូវអាបត្តិបាចិត្តិយ។
[១៥៩] មាតុគ្រាម ភិក្ខុក៏សំគាល់ថាមាតុគ្រាម ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងយក្សស្រីក្តី
ID: 636786964597038492
ទៅកាន់ទំព័រ៖