ព្រះត្រៃបិដក ភាគ ០៤

ប្រេត​ស្រី​ក្តី​ ​ខ្ទើយ​ក្តី​ ​តិរច្ឆាន​ញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មាតុគ្រាម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនមែន​មាតុគ្រាម​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​មាតុគ្រាម​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​១៦០​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​អង្គុយ​នៅ​ ​មាន​បុរស​ណាមួយ​ដែល​ជា​មនុស្ស​ដឹងក្តី​ ​(​នៅ​)​ ​ជា​គំរប់​ពីរ​ ​ដល់​ភិក្ខុ​ឈរ​ ​មិនបាន​អង្គុយ​ ​ដល់​ភិក្ខុ​បាន​ក្រឡេក​គយគន់​រក​ទី​មិន​ស្ងាត់​ ​ហើយ​អង្គុយ​ ​ដល់​ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ​ ​ហើយ​អង្គុយ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636786964972259953
ទៅកាន់ទំព័រ៖