ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៥
[១៦១] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ដើរទៅកាន់ផ្ទះរបស់សំឡាញ់ ហើយក៏សម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងប្រពន្ធរបស់សំឡាញ់នោះតែម្នាក់និងម្នាក់។ គ្រានោះ បុរសនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនសមបើនឹងហ៊ានមកសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងប្រពន្ធរបស់ខ្ញុំតែម្នាក់និងម្នាក់ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮពាក្យសំដីនៃបុរសនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់និងម្នាក់ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់និងម្នាក់ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស
ID: 636786965327730285
ទៅកាន់ទំព័រ៖