ព្រះត្រៃបិដក ភាគ ០៤
ទីដែលគ្មានដំណាំ (នោះទើប) ប្រក់បានត្រឹមពីរ ឬបីជាន់ បើភិក្ខុប្រក់ឲ្យច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរនៅក្នុងទីដែលគ្មានដំណាំ ក៏គង់ត្រូវអាបត្តិបាចិត្តយ។
[១៦] ដែលហៅថាវិហារធំ សំដៅយកវិហារដែលមានទាយកជាម្ចាស់របស់។ ដែលហៅថាវិហារ គឺវិហារដែលគេបូកខាងក្នុងក្តី បូកខាងក្រៅក្តី បូកទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ប្រើគេឲ្យធ្វើក្តី។ ពាក្យថា កំណត់ទីមានឱកាសត្រឹមតែសន្លឹកទ្វារ គឺកំណត់ត្រឹមហត្ថបាសដោយជុំវិញនៃក្របទ្វារ។ ពាក្យថា ដើម្បីទុកប្រើប្រាស់នូវទ្វារ គឺដើម្បីបើកបិទនូវទ្វារ។ ពាក្យថា ដើម្បីបរិកម្មនូវសន្លឹកបង្អួច សេចក្តីថា (តថាគតអនុញ្ញាត) នូវវត្ថុមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់ឈ្មោះបញ្ចបដ្ឋិក
(១) ដើម្បីបរិកម្មនូវសន្លឹកបង្អួច។ ពាក្យថា ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះទើប) ប្រក់បានត្រឹមពីរបីជាន់ ឯដំណាំនោះ បានដល់វត្ថុដែលត្រូវស៊ីមុន (គឺស្រូវ៧ប្រការ មានស្រូវស ស្រូវក្រហមជាដើម) និងវត្ថុដែលត្រូវស៊ីក្រោយ (បានដល់សណ្តែកបាយ សណ្តែករាជមាសជាដើម)។ បើភិក្ខុឈរធ្វើការប្រក់ក្នុងទីមានដំណាំ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុប្រើឲ្យគេប្រក់ម្តងរួចទៅហើយ
(១) ក្បាច់ដែលមានស្រទាប់៥ ឬជាន់៥។
ID: 636786881074701288
ទៅកាន់ទំព័រ៖