ព្រះត្រៃបិដក ភាគ ០៤
ក្នុងត្រកូលទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៦] កាលនោះ ត្រកូលឧបដ្ឋាករបស់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានបញ្ជូនខាទនីយាហារទៅដើម្បីប្រគេនដល់សង្ឃដោយពាក្យថា ខាទនីយនេះ អ្នកឯងត្រូវបង្ហាញដល់ព្រះឧបនន្ទជាម្ចាស់ ហើយសិមប្រគេនដល់សង្ឃចុះ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ឯពួកមនុស្សអម្បាលនោះ ទៅកាន់អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន ព្រះឧបនន្ទជាម្ចាស់និមន្តទៅឯណា។ ពួកភិក្ខុអម្បាលនោះប្រាប់ថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុនុ៎ះនិមន្តទៅកាន់ស្រុក ដើម្បីបិណ្ឌបាតហើយ។ មនុស្សទាំងឡាយ
ID: 636786967558737892
ទៅកាន់ទំព័រ៖