ព្រះត្រៃបិដក ភាគ ០៤

ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ជា​អ្នកមាន​ភត្ត​ហើយ​ ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១៦៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ក្នុង​សម័យ​នៃ​ចីវរ​ទាន​ ​ហើយ​មិនបាន​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​។​ ​ចីវរ​ក៏​កើតឡើង​តិច​ស្តួចស្តើង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​សម័យ​នៃ​ចីវរ​ទាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​ទទួល​និមន្ត​គេ​ ​ជា​អ្នកមាន​ភត្ត​ហើយ​ ​ដល់​នូវ​កិរិយា​ត្រាច់​ទៅ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ក្នុង​ពេលមុន​ភត្ត​ក្តី​ ​ក្រោយ​ភត្ត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636786968225566032
ទៅកាន់ទំព័រ៖