ព្រះត្រៃបិដក ភាគ ០៤
[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ ក៏មានសេចក្តីត្រូវការដោយភេសជ្ជៈទាំងឡាយ។ ភិក្ខុទាំងឡាយក៏សង្ស័យ មិនបានចូលទៅរកត្រកូលទាំងឡាយឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលា ឬប្រាប់ភិក្ខុដែលមាននៅ ហើយសឹមចូលទៅរកត្រកូលទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ មិនបានលា ឬប្រាប់ភិក្ខុដែលមាននៅ ហើយដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា គេនិមន្ត គឺជននិមន្តដោយភោជនទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ជាអ្នកមានភត្ត គឺភិក្ខុដែលគេនិមន្តដោយភត្តណា ឈ្មោះថាជាអ្នកមានភត្ត ព្រោះភត្តនោះឯង។ ដែលហៅថា ភិក្ខុមាននៅនោះ គឺភិក្ខុអាចនឹងលា
ID: 636786969160529509
ទៅកាន់ទំព័រ៖