ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៧​


 ​[​១៧៣​]​ ​កាលនោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​និគ្រោធារាម​ ​ក្បែរ​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​មហា​នាម​សក្យៈ​(​១​)​ ​មាន​ថ្នាំ​សម្រាប់​កែរោគ​ដ៏​បរិបូណ៌​។​ ​លំដាប់នោះ​ ​មហា​នាម​សក្យៈ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មហា​នាម​សក្យៈ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចង់​បវារណា​ព្រះសង្ឃ​ដោយ​ថ្នាំ​សម្រាប់​កែរោគ​កំណត់៤ខែ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​មហា​នាម​ ​ការ​នេះ​ប្រពៃ​ពេក​ហើយ​ ​មហា​នាម​ ​បើ​ដូច្នោះ​ ​ចូរ​ព្រះអង្គ​បវារណា​សង្ឃ​ ​ដោយ​ថ្នាំ​សម្រាប់​កែរោគ​កំណត់៤ខែ​ចុះ​។​ ​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ក៏​មិន​ហ៊ាន​ទទួល​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​ចំពោះ​ការ​បវារណា​
​(​១​)​ ​អដ្ឋកថា​ថា​ ​មហា​នាម​សក្យៈ​នេះ​ ​ជា​បុត្រ​នៃ​ចូឡ​បិតា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចាស់​ជាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ប្រមាណ១ខែ​ ​ជា​អរិយ​សាវក​បា​នដ​ម្កល់​នៅក្នុង​ផល​ទាំងពីរ​ ​គឺ​សោតាបត្តិផល​ ​និង​សកទាគាមិផល​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636786970706277921
ទៅកាន់ទំព័រ៖