ព្រះត្រៃបិដក ភាគ ០៤
វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាមិនទាន់ដល់មែន មិនត្រូវអាបត្តិ។
[១៩] អាបត្តិមិនមានដល់ភិក្ខុដែលបូកប្រក់វិហារត្រឹមពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់វិហារមិនដល់ពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់លេណ (ទីពួន) គុហា កុដិប្រក់ដោយស្មៅ ធ្វើដើម្បីប្រយោជន៍ដល់អ្នកដទៃ ធ្វើដោយទ្រព្យរបស់ខ្លួន ទីសេនាសនៈទាំងពួង វៀរលែងតែកុដិសម្រាប់នៅរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៩ ចប់។
ID: 636786881946631159
ទៅកាន់ទំព័រ៖