ព្រះត្រៃបិដក ភាគ ០៤

មិនទាន់​ហួសកំណត់​ដែលគេ​បវារណា​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​ហួសកំណត់​ដែលគេ​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនទាន់​ហួសកំណត់​ដែលគេ​បវារណា​ទេ​ ​ភិក្ខុ​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​មិនទាន់​ហួសកំណត់​ដែលគេ​បវារណា​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​ហួសកំណត់​បវារណា​ ​មិន​មាន​អាបត្តិ​។​
 ​[​១៧៩​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែលគេ​បវារណា​ដោយ​ភេសជ្ជៈ​ទាំងឡាយ​ណា​ ​ភិក្ខុ​សូម​ភេសជ្ជៈ​ទាំងឡាយ​នោះ​ ​ដល់​ភិក្ខុ​ដែលគេ​បវារណា​ក្នុង​រាត្រី​ទាំងឡាយ​ណា​ ​ភិក្ខុ​សូម​ក្នុង​រាត្រី​ទាំងឡាយ​នោះ​ ​ដល់​ភិក្ខុ​ដែល​និយាយប្រាប់​គេ​ថា​ ​យើង​ទាំងឡាយ​ ​គឺ​អ្នក​បាន​បវារណា​ហើយ​ ​ដោយ​ភេសជ្ជៈ​ទាំងឡាយ​នេះ​ ​(​ឥឡូវនេះ​)​ ​យើង​ទាំងឡាយ​ត្រូវការ​ដោយ​ភេសជ្ជៈ​នេះ​ផង​ ​នេះ​ផង​ ​ហើយ​សូម​ ​ដល់​ភិក្ខុ​ដែល​និយាយប្រាប់​គេ​ថា​ ​យើង​ទាំងឡាយ​គឺ​អ្នក​បាន​បវារណា​ហើយ​ក្នុង​រាត្រី​ទាំងឡាយ​ណា​ ​ឯ​រាត្រី​ទាំងឡាយ​នោះ​កន្លង​ហួសទៅហើយ​ ​(​ឥឡូវនេះ​)​ ​យើង​ទាំងឡាយ​ត្រូវការ​ដោយ​ភេសជ្ជៈ​ ​ហើយ​សូម​ ​ដល់​ភិក្ខុ​ដែល​សូម​អំពី​ពួក​ញាតិ​ ​ដល់​ភិក្ខុ​ដែល​សូម​អំពី​ពួក​ទាយក​ដែលគេ​បាន​បវារណា​ ​ដល់​ភិក្ខុ​ដែល​សូម​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ឯទៀត​ ​ដល់​ភិក្ខុ​ដែល​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៧​ ​ចប់​។

ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636786973620634612
ទៅកាន់ទំព័រ៖