ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី៨
[១៨០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះបាទបសេនទិកោសលរាជ ទ្រង់លើកកងទ័ពចេញទៅ។ ពួកឆព្វគ្គិយភិក្ខុក៏បានទៅមើលកងទ័ពដែលស្តេចលើកចេញទៅហើយ។ ព្រះបាទបសេនទិកោសលរាជ បានទតឃើញពួកឆព្វគ្គិយដើរមកពីចម្ងាយ លុះទ្រង់ឃើញហើយ ក៏មានបន្ទូលឲ្យនិមន្តមក ហើយទ្រង់ត្រាស់សួរដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកលោកនាំគ្នាមកធ្វើអ្វី។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ពួកអាត្មាមានប្រាថ្នាដើម្បីនឹងមើលមហាបពិត្រ។ ស្តេចក៏ទ្រង់ត្រាស់ថា បពិត្រលោកម្ចាស់ ការមើលខ្ញុំព្រះករុណាជាអ្នកត្រេកអរក្នុងការច្បាំងនឹងមានប្រយោជន៍អ្វី ពួកលោកត្រូវតែរមិលមើលព្រះដ៏មានព្រះភាគទេតើ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនគួរនឹងមកមើលកងទ័ព ដែលស្តេចលើកចេញទៅសោះ ពួកយើងឯណាមកក្នុងកងទ័ព ព្រោះហេតុតែការចិញ្ចឹមជីវិត និងបុត្រភរិយា យើងនោះឈ្មោះថាគ្មានលាភផង ឈ្មោះថាបានរបស់អាក្រក់ផង។ ភិក្ខុទាំងឡាយបានឮពួកមនុស្សនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច
ID: 636786974008246782
ទៅកាន់ទំព័រ៖