ព្រះត្រៃបិដក ភាគ ០៤

។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​នាំគ្នា​ទៅ​មើល​កងទ័ព​ដែល​ស្តេច​លើក​ចេញទៅ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ ​នាំគ្នា​ទៅ​មើល​កងទ័ព​ដែល​ស្តេច​លើក​ទៅ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​គួរ​នឹង​ទៅ​មើល​កងទ័ព​ដែល​ស្តេច​លើក​ចេញទៅ​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ទៅ​ដើម្បី​មើល​កងទ័ព​ដែលគេ​លើក​ចេញទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១៨១​]​ ​សម័យ​នោះ​ឯង​ ​ឪពុកធំ​របស់​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​ក្នុង​កងទ័ព​។​ ​អ្នកនោះ​ក៏​បញ្ជូន​ទូត​ទៅកាន់​សំណាក់​ភិក្ខុ​នោះ​ថា​ ​ខ្ញុំ​ព្រះករុណា​មាន​ជម្ងឺ​ក្នុង​កងទ័ព​ ​សូម​លោកម្ចាស់​និមន្ត​មក​ ​ខ្ញុំ​ព្រះករុណា​ចង់​ឲ្យ​លោកម្ចាស់​និមន្ត​មក​ណាស់​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​មាន​សេចក្តី​ត្រិះរិះ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636786974414380012
ទៅកាន់ទំព័រ៖