ព្រះត្រៃបិដក ភាគ ០៤
ពលថ្មើរជើង(មួយៗ)មានបុរសបួននាក់កាន់ធ្នូសរ។ ភិក្ខុដើរទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើល (កងទ័ពនោះ) នៅទីណា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ (ក្នុងទីនោះ)។ ភិក្ខុលះបង់ឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ គឺលើកលែងនូវហេតុមានសភាពយ៉ាងហ្នឹង។
[១៨៣] កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពលើកចេញទៅមែន ហើយដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ កងទ័ពលើកចេញទៅហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយនៅតែដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពមិនទាន់លើកចេញទៅទេ ហើយដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ ភិក្ខុដើរទៅដើម្បីមើលកងទ័ពមួយៗ (ក្នុងកងទ័ពទាំង៤) ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលកងទ័ពនៅទីណា ត្រូវអាបត្តិទុក្កដនៅ (ទីនោះ)។ ភិក្ខុលះបង់នូវឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ
ID: 636786975161482744
ទៅកាន់ទំព័រ៖