ព្រះត្រៃបិដក ភាគ ០៤

ត្រូវអាបត្តិ​ទុក្កដ​។​ ​កងទ័ព​មិនទាន់​លើក​ចេញទៅ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​លើក​ចេញទៅ​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កងទ័ព​មិនទាន់​លើក​ចេញទៅ​ទេ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កងទ័ព​មិនទាន់​លើក​ចេញទៅ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​លើក​ចេញទៅ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១៨៤​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឈរ​នៅក្នុង​អារាម​ ​ហើយ​មើលឃើញ​ ​ដល់​ភិក្ខុ​ដែល​កងទ័ព​នោះ​លើក​មកកាន់​ទី​ដែល​ភិក្ខុ​ឈរ​នៅ​ ​(​ក្តី​)​ ​អង្គុយ​នៅ​(​ក្តី​)​ ​ដេក​នៅ​ ​(​ក្តី​)​ ​ដល់​ភិក្ខុ​ដែល​ដើរទៅ​ជួប​ផ្លូវ​គ្នា​បានឃើញ​កងទ័ព​ ​ដល់​ភិក្ខុ​ដែល​មានហេតុ​មាន​សភាព​យ៉ាងនោះ​ ​ដល់​ភិក្ខុ​ដែល​មាន​សេចក្តី​អន្តរាយ​កើតឡើង​(​១​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៨​ ​ចប់​។


​(​១​)​ ​បើ​មាន​សេចក្តី​អន្តរាយ​ដល់​ជីវិត​ ​ដល់​ព្រហ្មចរិយ​ធម៌​ ​ភិក្ខុ​គិតថា​ ​អញ​ទៅ​ក្នុង​កងទ័ព​នឹង​បាន​រួច​សេចក្តី​អន្តរាយ​ ​ហើយ​ដើរ​ចូរ​ទៅ​ក្នុង​កងទ័ព​ ​មិន​ត្រូវអាបត្តិ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636786975745266134
ទៅកាន់ទំព័រ៖