ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៩​


 [​១៨៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មាន​កិច្ច​ធុរៈ​ ​ក៏​នាំគ្នា​ទៅកាន់​កងទ័ព​ ​ហើយ​ឈប់​នៅក្នុង​កងទ័ព​ច្រើនជាង​បី​រាត្រី​ឡើង​ទៅ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​សក្យ​បុត្រ​ ​មិន​គួរ​នឹង​នៅក្នុង​កងទ័ព​ទេ​ ​ពួក​យើង​ឯណា​មក​អាស្រ័យ​នៅក្នុង​កងទ័ព​ ​ក៏​ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខ្លួន​ ​និង​បុត្រ​ភរិយា​ ​យើង​ទាំងនោះ​ឈ្មោះថា​គ្មាន​លាភ​ផង​ ​ឈ្មោះថា​បាន​របស់​អាក្រក់​ផង​។​ ​ពួក​ភិក្ខុ​បានឮ​ពួក​មនុស្ស​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ដូច្នោះ​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​នៅក្នុង​កងទ័ព​ឲ្យ​ច្រើនជាង​បី​រាត្រី​ទៅ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកឯង​ទៅ​នៅក្នុង​កងទ័ព​ឲ្យ​ច្រើនជាង​បី​រាត្រី​ទៅ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636786976145979054
ទៅកាន់ទំព័រ៖