ព្រះត្រៃបិដក ភាគ ០៤
នឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា (បើ) ភិក្ខុនោះមានហេតុអ្វីៗ គួរនឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះត្រូវនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី។ បើនៅឲ្យហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[១៨៦] ត្រង់ពាក្យថា (បើ) ភិក្ខុនោះមានហេតុអ្វីៗគួរនឹងទៅកាន់កងទ័ព គឺថា ភិក្ខុមានហេតុ មានកិច្ចធុរៈ (ដែលគួរខានមិនបាន)។ ពាក្យថា ភិក្ខុនោះគប្បីនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី គឺភិក្ខុត្រូវនៅបានត្រឹមពីរបីយប់។ ពាក្យថា បើនៅឲ្យហួសពីកំណត់នោះទៅ សេចក្តីថា កាលព្រះអាទិត្យ អស្តង្គតក្នុងថ្ងៃជាគំរប់៤ ភិក្ខុចេះតែនៅក្នុងកងទ័ពនោះ ត្រូវអាបត្តិបាចិត្តិយ។
[១៨៧] កាលហួសកំណត់បីរាត្រីហើយ ភិក្ខុសំគាល់ថាហួសមែន ហើយចេះតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់បីរាត្រីហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយចេះតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់បីរាត្រីហើយ
ID: 636786976586194233
ទៅកាន់ទំព័រ៖