ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុសំគាល់ថានៅខ្វះ ហើយប្រឹងតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលមិនទាន់ដល់បីរាត្រី ភិក្ខុសំគាល់ថាហួសហើយ ត្រូវអាបត្តិទុក្កដ។ កាលមិនទាន់ដល់បីរាត្រីទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលមិនទាន់ដល់បីរាត្រីទេ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់ មិនត្រូវអាបត្តិ។
[១៨៨] អាបត្តិមិនមានដល់ភិក្ខុដែលនៅត្រឹមពីរបីរាត្រី ដល់ភិក្ខុដែលនៅមិនទាន់ដល់ពីរបីរាត្រី ដល់ភិក្ខុដែលនៅត្រឹមពីររាត្រីហើយ ក្នុងរាត្រីជាគំរប់បី បានចេញទៅមុនអរុណរះ ហើយត្រឡប់ទៅនៅវិញទៀត ដល់ភិក្ខុដែលមានជម្ងឺនៅ (ក្នុងកងទ័ព) ដល់ភិក្ខុដែលនៅដោយកិច្ចរបស់ភិក្ខុមានជម្ងឺ ដល់ភិក្ខុដែលនៅក្នុងកងទ័ព ហើយមានកងទ័ពជាសត្រូវមកចោមព័ទ្ធកងទ័ព (នោះឯង) ដល់ភិក្ខុដែលជាប់ជំពាក់ (ដោយបុគ្គលមានពៀរ ឬឥស្សរជន) ណាមួយ ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទទី៩ ចប់។
ID: 636786976969626164
ទៅកាន់ទំព័រ៖