ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអគ្គាលវចេតិយ ទៀបស្រុកអាឡវី។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើបតែកសាងថ្មី) ដឹងថាទឹកមានសត្វ ក៏ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុស្រុកអាឡវីដឹងថាទឹកមានសត្វហើយ មិនសមបីនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយដឹងថាទឹកមានសត្វហើយ ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថាទឹកមានសត្វហើយ មិនសមបើនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើដែល
ID: 636786882352404368
ទៅកាន់ទំព័រ៖