ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[១៨៩] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាននាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នាខ្លះ ទីគេត្រួតពលខ្លះ ទីតាំងនៅនៃកងទ័ពខ្លះ ទីសម្រាប់មើលគេចាត់ក្បួនទ័ពខ្លះ។ មានឆព្វគ្គិយភិក្ខុមួយរូប ទៅកាន់ទីដែលគេច្បាំង ហើយភិក្ខុនោះត្រូវសរ។ មនុស្សទាំងឡាយក៏ឡកឡឺយឲ្យភិក្ខុនោះថា លោកម្ចាស់ លោកច្បាំងស្រួលឬទេ លោកបានខ្នាច់ប៉ុន្មានហើយ។ កាលមនុស្សទាំងឡាយនោះចំអកចំអន់ឲ្យ ភិក្ខុនោះក៏អៀនអន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រមិនគួរនឹងនាំគ្នាមកមើលចម្បាំងសោះ ឯពួកយើងមកកាន់ចម្បាំងក៏ព្រោះតែការចិញ្ចឹមជីវិត និងបុត្រភរិយា អំពើនេះមិនមែនជាលាភរបស់យើងទេ គឺទ្រព្យដែលពួកយើងបានមក ឈ្មោះថាបានហើយដោយអាក្រក់ទេតើ។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស
ID: 636786977422242052
ទៅកាន់ទំព័រ៖