ព្រះត្រៃបិដក ភាគ ០៤

 [​១៩២​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឈរ​មើល​នៅក្នុង​អារាម​ ​ដល់​ភិក្ខុ​ដែល​ឃើញ​ចម្បាំង​ជាដើម​ដែលគេ​មកកាន់​ទី​ដែល​ខ្លួន​ឈរ​ក្តី​ ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​ដល់​ភិក្ខុ​ដែល​ដើរទៅ​ប្រទះឃើញ​តាមផ្លូវ​ ​ដល់​ភិក្ខុ​ដែល​មាន​កិច្ច​ ​(​ត្រូវ​ទៅ​)​ ​ហើយ​ប្រទះឃើញ​ ​ដល់​ភិក្ខុ​ដែល​មាន​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​អចេលក​វគ្គ​ ​ជា​គំរប់៥​ ​ចប់​។​


​ឧទ្ទាន​នៃ​អចេលក​វគ្គ​នោះ​មាន១០​ ​សិក្ខាបទ​គឺ​
​​បូ​វ​សិក្ខាបទ១​ ​ ​ ​កថា​សិក្ខាបទ១​ ​
​ឧប​នន្ទ៣សិក្ខាបទ​ ​ ​ឧបដ្ឋាក​សិក្ខាបទ១​ ​
​មហា​នាម​សិក្ខាបទ១​ ​ប​សេន​ទិ​សិក្ខាបទ១​
​សេនា​សិក្ខាបទ១​ ​វិទ្ធ​សិក្ខាបទ១​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636787550533042114
ទៅកាន់ទំព័រ៖