ព្រះត្រៃបិដក ភាគ ០៤
សុរាបានវគ្គ សិក្ខាបទទី១
[១៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងចេតិយជនបទ ហើយយាងទៅកាន់ស្រុកភទ្ទវតិកា។ ពួកអ្នកឃ្វាលគោ ពួកអ្នកឃ្វាលបសុសត្វ (សត្វសម្រាប់ចិញ្ចឹមជាអាហារ) ពួកអ្នកស្រែ ពួកអ្នកដើរផ្លូវ បានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគកុំយាងទៅកាន់កំពង់ឈ្មោះអម្ពៈឡើយ បពិត្រព្រះអង្គដ៏ចំរើន នាគមានរិទ្ធិជាសត្វអាសិរ្ពិស មានពិសដ៏ក្លៀវក្លាអាស្រ័យនៅក្នុងអាស្រមរបស់ជដិល ទៀបកំពង់ឈ្មោះអម្ពៈ កុំឲ្យនាគនោះបៀតបៀនព្រះដ៏មានព្រះភាគបានឡើយ។ កាលពួកជនទាំងនោះក្រាបទូលយ៉ាងនេះហើយ ព្រះទ្រង់ជោគជាម្ចាស់ក៏ស្ងៀម។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាគំរប់ពីរដងផង។បេ។ បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គកុំយាងទៅកាន់កំពង់អម្ពៈឡើយ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះមាន) នាគមានរិទ្ធិជាសត្វអាសិរ្ពិស មានពិសដ៏ក្លៀវក្លាអាស្រ័យនៅ
ID: 636787550942155514
ទៅកាន់ទំព័រ៖