ព្រះត្រៃបិដក ភាគ ០៤
ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុផឹកសុរានិងមេរ័យ ត្រូវអាបត្តិបាចិត្តិយ។
[១៩៤] ដែលហៅថាសុរា គឺសុរាធ្វើដោយម្សៅ១ សុរាធ្វើដោយនំ១ សុរាធ្វើដោយបាយ១ សុរាដែលគេដាក់ពូជសុរា១ សុរាដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ១។ ដែលហៅថា មេរ័យនោះ គឺទឹកត្រាំដែលគេធ្វើដោយផ្កាឈើ១ ទឹកត្រាំដែលគេធ្វើដោយផ្លែឈើ១ ទឹកត្រាំដែលគេធ្វើដោយផ្លែចន្ទន៍ ឬគេធ្វើដោយទឹកឃ្មុំ១ ទឹកត្រាំដែលគេធ្វើដោយទឹកអំពៅ១ ទឹកត្រាំដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ១។ ត្រង់ពាក្យថា ផឹក សេចក្តីថា ដោយហោចទៅ សូម្បីតែភិក្ខុផឹកប្រមាណប៉ុនចុងស្បូវ ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៩៥] ទឹកស្រវឹង ភិក្ខុសំគាល់ថា ទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែនទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់
ID: 636787552607640775
ទៅកាន់ទំព័រ៖