ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 ​[​២០៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​លេង​ទឹក​ក្នុង​ស្ទឹង​ឈ្មោះ​អចិរ​វតី​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ជាមួយនឹង​ព្រះទេពី​ព្រះនាម​មល្លិកា​។​ ​ព្រះបាទ​បសេនទិកោសល​ទ្រង់ទត​ឃើញ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​កំពុង​លេង​ទឹក​ ​ក្នុង​ស្ទឹង​អចិរ​វតី​ ​លុះ​ទ្រង់​ឃើញ​ហើយក៏​មាន​ព្រះបន្ទូល​នឹង​នាង​មល្លិកា​ទេវី​យ៉ាងនេះ​ថា​ ​នែនាង​មល្លិកា​ ​ព្រះអរហន្ត​ទាំងនេះ​លេង​ទឹក​ទេតើ​។​ ​នាង​មល្លិកា​ទេវី​ក្រាបទូល​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​សង្ស័យ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនទាន់​បញ្ញត្ត​សិក្ខាបទ​ទេ​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងនោះ​ជា​អ្នក​មិនដឹង​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​រួចហើយ​។​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​ដែល​អញ​មិនបាច់​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ទាំង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ជ្រាប​ថា​ ​ភិក្ខុ​ទាំងនេះ​លេង​ទឹក​ផង​។​ ​កាលនោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ឲ្យ​និមន្ត​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​មក​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636787555513987008
ទៅកាន់ទំព័រ៖