ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៤​


 ​[​២១០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់​នៅ​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ឆ​ន្ន​ដ៏​មាន​អាយុ​តែងតែ​ប្រព្រឹត្ត​អនាចារ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​ឆ​ន្ន​ដ៏​មាន​អាយុ​ ​លោក​កុំ​ធ្វើអំពើ​មាន​សភាព​ដូច្នេះ​ឡើយ​ ​អំពើ​នេះ​មិន​សមគួរ​ទេ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​អាស្រ័យ​នូវ​សេចក្តី​មិន​អើពើ​ ​ហើយ​ចេះតែ​ធ្វើ​(​កម្ម​នោះ​)​ដដែល​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ន្ន​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ធ្វើ​នូវ​សេចក្តី​មិន​អើពើ​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​ឆ​ន្ន​ ​ឮ​ថា​អ្នកឯង​ធ្វើ​នូវ​សេចក្តី​មិន​អើពើ​ ​ពិតមែន​ឬ​។​ ​ឆ​ន្ន​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ធ្វើ​នូវ​សេចក្តី​មិន​អើពើ​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​មិន​អើពើ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636787556948789074
ទៅកាន់ទំព័រ៖