ព្រះត្រៃបិដក ភាគ ០៤
[២១៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុដទៃ (ក្រៅពីខ្លួន)។ ពាក្យថា ឲ្យខ្លាច គឺឧបសម្បន្នមានបំណងនឹងធ្វើឧបសម្បន្នឲ្យខ្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ទោះបីឧបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។ (ឧបសម្បន្ន មានសេចក្តីប្រាថ្នាដើម្បីបន្លាចឧបសម្បន្នផងគ្នា) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីឧបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិបាចិត្តិយ។
[២១៨] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសង្ស័យ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។
[២១៩] ឧបសម្បន្ន មានបំណងនឹងបន្លាចអនុបសម្បន្ន ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី ផ្សព្វក្តី រសក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី
ID: 636787558808575448
ទៅកាន់ទំព័រ៖