ព្រះត្រៃបិដក ភាគ ០៤
មិនខ្លាចក្តី ក៏ត្រូវអាបត្តិទុក្កដ។ (ឧបសម្បន្នមានសេចក្តីប្រាថ្នាដើម្បីបន្លាចអនុបសម្បន្ន) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិទុក្កដ។
[២២០] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹងបន្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី១ ភិក្ខុ(គ្មានបំណងនឹងបន្លាចហើយ) ប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៥ ចប់។
ID: 636787559205148131
ទៅកាន់ទំព័រ៖