ព្រះត្រៃបិដក ភាគ ០៤

 [​២២៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ក្នុង​ការអុជ​ប្រទីប​ខ្លះ​ ​បង្កាត់ភ្លើង​ដុត​បាត្រ​ជាដើម​ខ្លះ​ ​រោង​ភ្លើង​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មានហេតុ​យ៉ាងនោះ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បង្កាត់ភ្លើង​ខ្លួនឯង​ ​ឬ​ប្រើ​គេ​ឲ្យ​បង្កាត់​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិន​មាន​ជម្ងឺ​ ​មានបំណង​នឹង​អាំងភ្លើង​ ​ហើយ​បង្កាត់​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​បង្កាត់​ក្តី​នូវ​ភ្លើង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មានហេតុ​ ​មាន​សភាព​យ៉ាងនោះ​។​ ​
 [​២២៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​។​ ​ភិក្ខុ​ណា​វៀរចាក​ភ្លើង​ ​ហើយ​សប្បាយ​ ​ភិក្ខុ​នោះ​ហៅថា​ ​ជា​អ្នក​មិន​មាន​ជម្ងឺ​។​ ​ភិ​ក្ខុ​ណា​វៀវ​ចាក​ភ្លើង​ ​ហើយ​មិន​សប្បាយ​ ​ភិក្ខុ​នោះ​ហៅថា​ ​អ្នកមាន​ជម្ងឺ​។​ ​ពាក្យ​ថា​មានបំណង​នឹង​អាំងភ្លើង​ ​គឺ​ចង់​កំ​ដៅ​កាយ​។​ ​ដែល​ហៅថា​ភ្លើង​ ​គឺ​ភ្លើង​ធម្មតា​នោះ​ឯង​។​ ​ពាក្យ​ថា​ ​បង្កាត់​ខ្លួនឯង​ ​គឺ​ភិក្ខុ​បង្កាត់​ខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ប្រើឲ្យ​គេ​បង្កាត់​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​បង្គាប់​តែម្តង​ ​អ្នកទទួល​បង្គាប់​ទៅ​បង្កាត់ភ្លើង​ច្រើនដង​ ​(​ភិក្ខុ​អ្នក​បង្គាប់​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​វៀរលែងតែ​មានហេតុ​ ​មាន​សភាព​យ៉ាងនោះ​ ​គឺ​លើកទុក​ចំពោះ​ហេតុ​មាន​សភាព​យ៉ាងនោះ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636787560325562215
ទៅកាន់ទំព័រ៖