ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៧​


 [​២២៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នាំគ្នា​ទៅ​ស្រង់ទឹក​ឯកំ​ពង់​ទឹក​ឈ្មោះ​ត​បោទ​។​ ​គ្រានោះ​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​យាង​ទៅកាន់​កំពង់ទឹក​ឈ្មោះ​ត​បោទ​ ​ដោយ​តាំង​ព្រះ​ហ្ឫទ័យ​ថា​នឹង​ស្រង់​ជម្រះ​ព្រះ​សិរ្ស​ ​ហើយក៏​ទ្រង់​ប្រថាប់​ចាំ​ ​ក្នុង​ទី​ដ៏​សមគួរ​ ​ដោយ​តាំង​ព្រះ​ហ្ឫទ័យ​ថា​ ​ចាំ​លោកម្ចាស់​ទាំងឡាយ​ស្រង់ទឹក​រួច​សិន​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ស្រង់ទឹក​ទាល់តែ​យប់​ងងឹត​។​ ​គ្រានោះ​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ស្រង់​ជម្រះ​ព្រះ​សិរ្ស​ក្នុង​វេលាវិកាល​ ​ពួក​ជន​បិទទ្វារ​នគរ​ ​(​ហួស​)​ទៅ​ ​ស្តេច​ក៏​ឋិតនៅ​ខាងក្រៅ​នគរ​ ​លុះដល់​ព្រឹក​ឡើង​ ​ស្តេច​មាន​គ្រឿង​លាប​ព្រះអង្គ​មិនទាន់​បាន​សំអាត​ ​ហើយ​ទ្រង់ព្រះ​ដំណើរ​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ហេតុអ្វីបានជា​ព្រះអង្គ​មាន​គ្រឿង​លាប​មិនទាន់​បាន​សំអាត​ ​ហើយ​ស្តេច​មក​ក្នុង​វេលា​ព្រឹក​ ​(​យ៉ាងនេះ​)​។​ ​គ្រានោះ​ ​ព្រះបាទ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636787561271146299
ទៅកាន់ទំព័រ៖