ព្រះត្រៃបិដក ភាគ ០៤

ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ក្នុង​ពេលនោះ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពន្យល់​ឲ្យ​យល់​ច្បាស់​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ទ្រង់​ក្រោក​ពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​បានឃើញ​ស្តេច​ហើយ​ ​ងូតទឹក​មិនដឹង​ប្រមាណ​កាល​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មោឃបុរស​ទាំងនោះ​ ​បានឃើញ​ស្តេច​ហើយ​ ​មិន​គួរ​នឹង​ងូតទឹក​មិនដឹង​ប្រមាណ​កាល​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636787561562762978
ទៅកាន់ទំព័រ៖