ព្រះត្រៃបិដក ភាគ ០៤
មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
[២២៩] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យក្នុងសម័យក្តៅ ក្នុងសម័យស្អុះស្អាប់ ក៏មិនហ៊ានងូតទឹកឡើយ មានខ្លួនប្រឡាក់ដោយញើសក្អែល ហើយក៏ចេះតែសឹងទៅ។ ចីវរក្តី សេនាសនៈក្តី ក៏ប្រឡាក់ប្រឡូស (ដោយហេតុនោះ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យក្តៅ សម័យស្អុះស្អាប់ ទុកជាមិនទាន់ដល់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះ គឺមួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ
(១) សម័យស្អុះស្អាប់
(២) នេះជាសម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
(១)- (២) មួយខែកន្លះខាងចុងគិម្ហរដូវ គឺតាំងពី១កើតខែជេស្ឋទៅដល់១៥កើតខែអាសាឡ្ហ នេះជាខេត្តរបស់សម័យក្តៅ។ ឯមួយខែខាងដើមនៃវស្សានរដូវ គឺតាំងពី១រោចខែអាសាឡ្ហ ទៅដល់១៥កើតខែស្រាពណ៍ នេះជាខេត្តរបស់សម័យស្អុះស្អាប់។
ID: 636787562136775810
ទៅកាន់ទំព័រ៖