ព្រះត្រៃបិដក ភាគ ០៤

 [​២៣០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មាន​ជម្ងឺ​ជាច្រើន​អង្គ​។​ ​ឯ​ពួក​ភិក្ខុ​ជា​អ្នក​សួរ​ជម្ងឺ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ដែល​មាន​ជម្ងឺ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ល្មម​អត់ធន់​បាន​ឬទេ​ ​ល្មម​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​។​ ​ពួក​ភិក្ខុ​មាន​ជម្ងឺ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​ពីដើម​ ​យើង​ទាំងឡាយ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​ក៏​តែងតែ​ងូតទឹក​ ​ព្រោះហេតុនោះ​ ​ទើប​ពួក​យើង​មាន​សេចក្តី​សប្បាយ​ ​តែ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​ហេតុនេះ​យើង​ទាំងឡាយ​មាន​សេចក្តី​សង្ស័យ​ ​មិន​ហ៊ាន​ងូតទឹក​ឡើយ​ ​បាន​ជា​យើង​មិនបាន​សេចក្តី​សប្បាយ​ដោយហេតុ​នោះ​ឯង​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នាំ​សេចក្តី​នុ៎ះ​ក្រាបទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ជម្ងឺ​ ​ទុកជា​មិនទាន់​ដល់​កន្លះ​ខែ​ ​តថាគត​អនុញ្ញាត​ឲ្យ​ងូតទឹក​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មិនទាន់​ដល់កំណត់​កន្លះ​ខែ​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​មួយ​ខែ​កន្លះ​ដ៏​សេស​ ​(​ខាងចុង​)​ ​នៃ​គិម្ហរដូវ​ ​មួយ​ខែ​ខាងដើម​នៃ​វស្សានរដូវ​ ​រួម​ខែ​ទាំងនេះ​ ​ត្រូវជា២ខែ​កន្លះ​ ​ហៅថា​សម័យ​ក្តៅ
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636787562508437068
ទៅកាន់ទំព័រ៖