ព្រះត្រៃបិដក ភាគ ០៤

 [​២៣៥​]​ ​មិនទាន់​ដល់​កន្លះ​ខែ​ ​ភិក្ខុ​ក៏​សំគាល់​ថា​មិនទាន់​ដល់​កន្លះ​ខែ​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​មិនទាន់​ដល់​កន្លះ​ខែ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​មិនទាន់​ដល់​កន្លះ​ខែ​ ​ភិក្ខុ​ក៏​សំគាល់​ថា​លើស​ ​ហើយ​ងូតទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​វៀរលែងតែ​មាន​សម័យ​។​ ​កាល​លើស​ជាង​កន្លះ​ខែ​ ​ភិក្ខុ​សំគាល់​ថា​ខ្វះ​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​លើស​ជាង​កន្លះ​ខែ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​លើស​ជាង​កន្លះ​ខែ​ ​ភិក្ខុ​សំគាល់​ថា​ ​លើស​មែន​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 [​២៣៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៨យ៉ាង​)​ ​គឺ​ភិក្ខុ​មាន​សម័យ១​ ​កន្លះ​ខែ​ភិក្ខុ​ងូតទឹក​ម្តង១​ ​លើស​ជាង​កន្លះ​ខែ​ភិក្ខុ​ងូតទឹក១​ ​ភិក្ខុ​ឆ្លង​ទៅ​ត្រើយម្ខាង​ហើយ​ងូត១​ ​ភិក្ខុ​នៅក្នុង​ជនបទ​ចុង​ដែន​បង្អស់១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ​(​១​)​១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​


​(​១​)​ ​គឺ​ភិក្ខុ​មាន​សត្វ​ឃ្មុំ​ជាដើម​ដេញ​ទិច​ ​ហើយ​មុជ​ទៅ​ក្នុងទឹក​ ​ដើម្បីឲ្យ​ផុត​ពី​សេចក្តី​អន្តរាយ​នោះ​ ​ហៅថា​ ​មាន​សេចក្តី​អន្តរាយ​ក្នុង​សិក្ខាបទ​នេះ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636787565307097142
ទៅកាន់ទំព័រ៖