ព្រះត្រៃបិដក ភាគ ០៤
បានដល់ពណ៌ខៀវដូចសម្រិត១ ពណ៌ខៀវដូចស្លឹកឈើ១។ ដែលហៅថា ពណ៌ភក់ គឺសំដៅយកភក់ដែលនៅក្នុងទឹក។ ដែលហៅថា ពណ៌ខ្មៅជាំ គឺវត្ថុមានពណ៌ខ្មៅណាមួយ។ ពាក្យថា បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុមិនធ្វើកប្បពិន្ទុ បណ្តាវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង ដោយវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ដោយកំណត់ប្រមាណយ៉ាងតូចបំផុតត្រឹមប៉ុនចុងស្បូវ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។
[២៣៩] ចីវរដែលភិក្ខុមិនធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាមិនទាន់ធ្វើកប្បពិន្ទុ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាធ្វើកប្បពិន្ទុហើយ ៗប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថាមិនទាន់បានធ្វើកប្បពិន្ទុ ត្រូវអាបត្តិទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថាបានធ្វើកប្បពិន្ទុ មិនត្រូវអាបត្តិឡើយ។
ID: 636787566576369740
ទៅកាន់ទំព័រ៖