ព្រះត្រៃបិដក ភាគ ០៤
            
        
        
            
            
                
                ឱវាទវគ្គ សិក្ខាបទទី១
 [២៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយទូន្មានភិក្ខុនីទាំងឡាយ ក៏បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុបានគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយទូន្មានពួកភិក្ខុនី បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងទាំងឡាយក៏ទូន្មានពួកភិក្ខុនីដែរ។ វេលានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយយ៉ាងនេះថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរមករកពួកយើង ៗនឹងទូន្មាន។ គ្រានោះ ភិក្ខុនីទាំងឡាយនោះក៏ចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយក្នុងទីគួរមួយ។ ពួកឆព្វគ្គិយភិក្ខុធ្វើធម្មីកថាបន្តិចបន្តួចដល់ពួកភិក្ខុនី ហើយក៏ពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចបញ្ជូនពួកភិក្ខុនីឲ្យត្រឡប់ទៅវិញ ដោយពាក្យថា
            
 
            
         
        
            
                ID: 636786884376240125 
                
            
            
                ទៅកាន់ទំព័រ៖