ព្រះត្រៃបិដក ភាគ ០៤

នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​វិកប្បចីវរ​របស់​ខ្លួន​ដោយខ្លួនឯង​នឹង​ភិក្ខុ​ផងគ្នា​ ​ហើយ​ប្រើប្រាស់​ចីវរ​ ​ដែល​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ចេញ​សិន​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​បាន​វិកប្បចីវរ​ដោយខ្លួនឯង​ចំពោះ​ភិក្ខុ​ផងគ្នា​ក្តី​ ​ភិក្ខុនី​ក្តី​ ​សិក្ខមានា​ក្តី​ ​សាមណេរ​ក្តី​ ​សាមណេរី​ក្តី​ ​ហើយ​ប្រើប្រាស់​ចីវរ​ដែល​មិនទាន់​ឲ្យ​គេ​ដក​វិកប្ប​ចេញ​សិន​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៤២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​សិក្ខាបទ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ផងគ្នា​ ​គឺ​ភិក្ខុ​ឯទៀត​។​ ​ដែល​ហៅថា​ភិក្ខុនី​ ​គឺ​ភិក្ខុនី​ដែល​បាន​ឧបសម្បទា​ក្នុង​សង្ឃ​ទាំងពីរ​ពួក​។​ ​ដែល​ហៅថា​សិក្ខមានា​ ​គឺ​ស្រី​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌​ទាំង៦​ ​គ្រប់​ពីរ​ឆ្នាំ​ហើយ​។​ ​ដែល​ហៅថា​ ​សាមណេរ​ ​គឺ​កុលបុត្រ​ ​(​ដែល​បានសម្រេច​បព្វជ្ជាកម្ម​ហើយ​)​ ​ទ្រទ្រង់នូវ​សិក្ខាបទ​ទាំង១០​។​ ​ដែល​ហៅថា​ ​សាមណេរី​ ​គឺ​ស្រី​(​ដែល​បានសម្រេច​បព្វជ្ជាកម្ម​ហើយ​)​ ​ទ្រទ្រង់នូវ​សិក្ខាបទ​ទាំង១០​។​ ​ពាក្យ​ថា​ ​ដោយខ្លួនឯង​ ​គឺ​វិកប្ប​ដោយខ្លួនឯង​។​ ​ដែល​ហៅថា​ ​ចីវរ​ ​គឺ​បណ្តា​ចីវរ​ទាំង៦​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​សម្រេច
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636787567763197623
ទៅកាន់ទំព័រ៖