ព្រះត្រៃបិដក ភាគ ០៤

កិច្ច​វិកប្ប​បាន​។​ ​ដែល​ហៅថា​ ​វិកប្ប​ ​គឺ​វិកប្ប​មាន​ពីរ​យ៉ាង​ ​បាន​ដល់​វិកប្ប​ចំពោះមុខ១​ ​វិកប្ប​កំបាំងមុខ១​។​ ​ដែល​ហៅថា​ ​វិកប្ប​ចំពោះមុខ​ ​គឺ​ភិក្ខុ​កំណត់​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​វិកប្បចីវរ​នេះ​ចំពោះ​លោក​ ​ឬ​ចំពោះ​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ដែល​ហៅថា​ ​វិកប្ប​កំបាំងមុខ​ ​គឺ​ភិក្ខុ​កំណត់​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ឲ្យ​ចីវរ​នេះ​ដល់​លោក​ ​ដើម្បី​វិកប្ប​ទុក​។​ ​ភិក្ខុ​នោះ​ត្រូវ​សួរ​ភិក្ខុ​ជា​ម្ចាស់​ចីវរ​ថា​ ​លោក​ណា​ជា​មិត្រ​របស់​លោក​ ​ឬ​លោក​ស្គាល់​លោក​ណា​។​ ​ភិក្ខុ​ម្ចាស់​ចីវរ​ត្រូវ​ប្រាប់​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ផង​ ​ភិក្ខុ​ឈ្មោះ​នេះ​ផង​។​ ​ភិក្ខុ​អ្នកទទួល​វិកប្ប​នោះ​ ​ត្រូវ​និយាយ​នឹង​ភិក្ខុ​ម្ចាស់​ចីវរ​ថា​ ​ខ្ញុំ​ឲ្យ​ចីវរ​ដល់​ភិក្ខុ​ទាំងនោះ​ ​លោក​ចូរ​ប្រើប្រាស់​ក្តី​ ​ឬ​លោក​ចូរ​លះបង់​ក្តី​ ​លោក​ចូរ​ធ្វើតាម​សមគួរ​ដល់​បច្ច័យ​ក្តី​ ​នូវ​ចីវរ​របស់​ភិក្ខុ​ទាំងនោះ​ចុះ​។​ ​ដែល​ហៅថា​ ​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ ​គឺ​ភិក្ខុ​ជា​ម្ចាស់​ចីវរ​ប្រើប្រាស់​ចីវរ​ដែល​ភិក្ខុ​អ្នកទទួល​វិកប្ប​នោះ​មិនបាន​ប្រគល់ឲ្យ​ក្តី​ ​មិន​ស្និទ្ធស្នាល​នឹង​ភិក្ខុ​ជា​អ្នកទទួល​វិកប្ប​នោះ​ ​ហើយ​ប្រើប្រាស់​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៤៣​]​ ​ចីវរ​ដែល​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ ​ភិក្ខុ​សំគាល់​ថា​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ដែល​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ចីវរ​ដែល​មិនបាន​ឲ្យ​គេ​ដក​វិកប្ប​ ​ភិក្ខុ​សំគាល់​ថា
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636787568239824885
ទៅកាន់ទំព័រ៖