ព្រះត្រៃបិដក ភាគ ០៤
បានឲ្យគេដកវិកប្ប ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុអធិដ្ឋានក្តី លះបង់ចោលក្តី ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថា មិនបានឲ្យគេដកវិកប្បវិញ ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុសំគាល់ថា បានឲ្យគេដកវិកប្បហើយ មិនត្រូវអាបត្តិឡើយ។
[២៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុប្រើប្រាស់ចីវរដែលភិក្ខុអ្នកទទួលវិកប្បនោះឲ្យក្តី ភិក្ខុម្ចាស់របស់ស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៩ ចប់។
ID: 636787568624056861
ទៅកាន់ទំព័រ៖