ព្រះត្រៃបិដក ភាគ ០៤
សិក្ខាបទទី១០
[២៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុមិនបានទុកគ្រឿងបរិក្ខារដោយស្រួល។ ពួកឆព្វគ្គិយភិក្ខុលាក់ទុកបាត្រខ្លះ ចីវរខ្លះ របស់ពួកសត្តរសវគ្គិយភិក្ខុ។ ពួកសត្តរសវគ្គិយភិក្ខុក៏និយាយពាក្យនេះនឹងពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យបាត្រខ្លះ ចីវរខ្លះដល់យើង។ ពួកឆព្វគ្គិយភិក្ខុក៏នាំគ្នាសើច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះក៏យំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាអ្នកទាំងឡាយយំ។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះ លាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់យើង។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុលាក់ទុកបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុផងគ្នាសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយលាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ
ID: 636787569086583316
ទៅកាន់ទំព័រ៖