ព្រះត្រៃបិដក ភាគ ០៤
មិនសម្បីបើអ្នកឯងរាល់គ្នាមកលាក់ទុកនូវបាត្រខ្លះ ចីវរខ្លះរបស់ភិក្ខុផងគ្នាសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងរាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់ភិក្ខុផងគ្នា ដោយហោចទៅសូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ។
[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាបាត្រ គឺបាត្រមានពីរយ៉ាង បានដល់បាត្រដែក១ បាត្រដី១។ ដែលហៅថាចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន។ ដែលហៅថា និសីទនៈ សំដៅយកនិសីទនៈដែលមានជាយ។ ដែលហៅថា បំពង់ម្ជុល គឺបំពង់ម្ជុលដែលមានម្ជុលក្តី ឥតម្ជុលក្តី។ ដែលហៅថា វត្តពន្ធចង្កេះ គឺវត្តពន្ធចង្កេះមានពីរយ៉ាង បានដល់វត្ថពន្ធចង្កេះឈ្មោះបដ្តិកៈ (ចំរៀកសម្ពត់)១ វត្ថពន្ធឈ្មោះសូករន្តកៈ (គឺវត្ថពន្ធមានសណ្ឋានដូចពោះវៀនជ្រូក)១។ ពាក្យថាលាក់ទុកឯង គឺភិក្ខុលាក់ទុក
ID: 636787569527008507
ទៅកាន់ទំព័រ៖