ព្រះត្រៃបិដក ភាគ ០៤

ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឲ្យ​លាក់​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ ​(​ឲ្យ​លាក់​ទុក​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​បង្គាប់​គេ​តែម្តង​ ​អ្នកទទួល​បង្គាប់​លាក់​ទុក​ច្រើនដង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ១​។​ ​ពាក្យ​ថា​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​គឺ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​នឹង​លេង​។​
 ​[​២៤៧​]​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ហើយ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​ ​នូវ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​និសីទនៈ​ក្តី​ ​បំពង់ម្ជុល​ក្តី​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​ ​នូវ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​និសីទនៈ​ក្តី​ ​បំពង់ម្ជុល​ក្តី​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ទៅវិញ​ ​ហើយ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​ ​នូវ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​និសីទនៈ​ក្តី​ ​បំពង់ម្ជុល​ក្តី​ ​វត្ថពន្ធ​ចង្កេះ​ក្តី​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ក៏​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​ ​នូវ​បរិក្ខារ​ដទៃ​ ​ដោយហោចទៅ​ ​សូម្បី​គ្រាន់តែ​មានបំណង​នឹង​សើច​លេង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​លាក់​ទុក​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​លាក់​ទុក​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636787569906170194
ទៅកាន់ទំព័រ៖