ព្រះត្រៃបិដក ភាគ ០៤
នូវបាត្រក្តី ចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្ន ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនប្រាថ្នានឹងសើចលេង ហើយទុកដាក់បាត្រជាដើមដែលគេទុកដាក់មិនល្អ១ ភិក្ខុទុកដាក់ដោយគិតថា អញនឹងធ្វើធម្មីកថាហើយសឹមឲ្យវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី១០ ចប់។
សុរាបានវគ្គទី៦ ចប់។
ឧទ្ទាននៃសុរាបានវគ្គនោះ (មាន១០សិក្ខាបទ) គឺ
សុរាសិក្ខាបទ១ អង្គុលិសិក្ខាបទ១ ហាសសិក្ខាបទ១ អនាទរិយសិក្ខាបទ១ ភឹសនសិក្ខាបទ១ ជោតិសិក្ខាបទ១ ន្ហានសិក្ខាបទ១ ទុព្វណ្ណសិក្ខាបទ១ សាមសិក្ខាបទ១ អបនិធសិក្ខាបទ១។
ID: 636787570693605233
ទៅកាន់ទំព័រ៖