ព្រះត្រៃបិដក ភាគ ០៤
ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងផ្តាច់បង់សត្វចាកជីវិត ត្រូវអាបត្តិបាចិត្តិយ។
[២៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថាក្លែង គឺដឹងស្គាល់ជាក់ ហើយក្លែងប្រព្រឹត្តល្មើស ប្រព្រឹត្តកន្លង។ ដែលហៅថាសត្វ គឺសំដៅយកសត្វតិរច្ឆាន។ ពាក្យថាផ្តាច់បង់នូវសត្វចាកជីវិត គឺផ្តាច់បង់ បំបាត់បង់នូវជីវិតិន្ទ្រិយ គឺធ្វើតំណជីវិតរបស់សត្វឲ្យកក្រើក ត្រូវអាបត្តិបាចិត្តិយ។
[២៥១] សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ហើយដាក់ចុះចាកជីវិត (សម្លាប់) ត្រូវអាបត្តិបាចិត្តិយ។ សត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តីសង្ស័យ ហើយដាក់ចុះចាកជីវិត ត្រូវអាបត្តិទុក្កដ។ សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) ហើយដាក់ចុះចាកជីវិត មិនត្រូវអាបត្តិឡើយ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថា
ID: 636787571863632154
ទៅកាន់ទំព័រ៖