ព្រះត្រៃបិដក ភាគ ០៤

 [​២៥៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុ​ដឹងខ្លួន​ឯង​ ​ឬ​ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​ដឹង​ថា​ទឹក​មាន​សត្វ​មានជីវិត​ ​(​ឬ​)​ ​ដឹង​ថា​ពួក​សត្វ​នឹង​ស្លាប់​ដោយ​ការប្រើ​ប្រាស់​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៥៥​]​ ​ទឹក​មាន​សត្វ​មានជីវិត​ ​ភិក្ខុ​សំគាល់​ថា​ទឹក​មាន​សត្វ​មានជីវិត​ ​ហើយ​ប្រើប្រាស់​ទឹក​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​សង្ស័យ​ក្នុងទឹក​ដែល​មាន​សត្វ​មានជីវិត​ ​ហើយ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ទឹក​មាន​សត្វ​មានជីវិត​ ​ភិក្ខុ​សំគាល់​ថា​ទឹក​គ្មាន​សត្វ​ ​ហើយ​ប្រើប្រាស់​ ​មិន​ត្រូវអាបត្តិ​។​ ​ទឹក​គ្មាន​សត្វ​ ​ភិក្ខុ​សំគាល់​ថា​មាន​សត្វ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ទឹក​គ្មាន​សត្វ​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ទឹក​គ្មាន​សត្វ​ ​ភិក្ខុ​សំគាល់​ថា​គ្មាន​សត្វ​ ​មិន​ត្រូវអាបត្តិ​។​
 ​[​២៥៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​មិនដឹង​ថា​ទឹក​មាន​សត្វ​(​ក្តី​)​ ​ដឹង​ថា​ទឹក​គ្មាន​សត្វ​រស់​(​ក្តី​)​ ​ដឹង​ថា​ពួក​សត្វ​នឹង​មិន​ស្លាប់​ដោយ​ការប្រើ​ប្រាស់​ ​(​ក្តី​)​ ​ហើយ​ប្រើប្រាស់១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636787573333776242
ទៅកាន់ទំព័រ៖