ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៣​


 [​២៥៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​អធិករណៈ​(​១​)​ ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ថា​ ​កម្ម​(​នោះ​)​ ​គឺ​សង្ឃ​មិនបាន​ធ្វើ​ ​កម្ម​(​នោះ​)​ ​គឺ​សង្ឃ​ធ្វើ​មិន​ត្រឹមត្រូវ​ ​ពួក​យើង​ត្រូវ​ធ្វើជា​ថ្មីទៀត​ ​កម្ម​ឈ្មោះថា​ ​សង្ឃ​រម្ងាប់​ហើយ​មិន​ស្រេច​ ​រម្ងាប់​ហើយ​មិនល្អ​ ​ពួក​យើង​ត្រូវ​រម្ងាប់​ជាថ្មី​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​អធិករណៈ​ ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​មិន​គួរ​នឹង​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​អ្នកឯង​ដឹង​ថា​អធិករណៈ​ ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកដឹង​ថា​អធិករណៈ​ ​ដែល​សង្ឃ​រម្ងាប់​សមគួរ​តាម​ធម៌​ហើយ​ ​មិន​គួរ​នឹង​សើរើ​ដើម្បី​ធ្វើជា​ថ្មីទៀត​ទេ​
​(​១​)​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី៨​ ​តេ​រស​កណ្ឌ​សៀវភៅ​ទី២រួចហើយ​ ​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636787573867816787
ទៅកាន់ទំព័រ៖