ព្រះត្រៃបិដក ភាគ ០៤

សិក្ខាបទ​ទី៤​


 [​២៦២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ត្រូវ​អាប​ត្តិ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​(​១​)​ ​ហើយ​ប្រាប់​ដល់​ភិក្ខុ​ជាស​ទ្ធិ​វិហារិក​ ​របស់​ព្រះ​ថេរៈ​ជា​បងប្អូន​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវ​អា​បត្តិ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ហើយ​ ​លោក​កុំ​ប្រាប់​ដល់​អ្នកណា​ឡើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ត្រូវ​អា​បត្តិ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​សូម​នៅ​បរិវាស​ដើម្បី​អាបត្តិ​នោះ​នឹង​សង្ឃ​។​ ​សង្ឃ​បាន​ឲ្យ​បរិវាស​ ​ដើម្បី​អាបត្តិ​នោះ​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​កំពុង​នៅ​បរិវាស​ ​ក៏បាន​ឃើញ​ភិក្ខុ​ដែល​ព្រះ​ឧប​នន្ទ​ប្រាប់​អាបត្តិ​នោះ​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវ​អា​បត្តិ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​សុំ​បរិវាស​ ​ដើម្បី​អាបត្តិ​នោះ​នឹង​សង្ឃ​ ​សង្ឃ​បាន​ឲ្យ​បរិវាស​ ​ដើម្បី​អាបត្តិ​នោះ​ដល់​ខ្ញុំ​នោះ​ឯង​ ​ខ្ញុំ​នោះ​កំពុង​នៅ​បរិវាស​ ​នែ​អាវុសោ​ ​ខ្ញុំ​សូម​ប្រាប់ឲ្យដឹង​ ​លោក​ដ៏​មាន​អាយុ​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ ​ភិក្ខុ​នេះ​បាន​ប្រាប់ឲ្យដឹង​។​ ​ភិក្ខុ​នោះ​សួរ​វិញ​ថា​ ​នែ​អាវុសោ​ ​ទុកជា​ភិក្ខុ​ដទៃ​ណា​ ​តែ​ត្រូវអាបត្តិ​នេះ​ ​ភិក្ខុ​នោះ​តែង
​(​១​)​ ​បាន​ប្រែ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​សង្ឃាទិសេស​រួចហើយ​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636787575885582197
ទៅកាន់ទំព័រ៖