ព្រះត្រៃបិដក ភាគ ០៤

អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​កាល​ដឹង​ហើយ​ ​បិទបាំង​ទុក​នូវ​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​ផងគ្នា​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៦៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ផងគ្នា​ ​បាន​ដល់​ភិក្ខុ​ដទៃ​។​ ​ដែល​ហៅថា​ ​ដឹង​នោះ​ ​គឺ​ភិក្ខុ​ដឹង​ដោយខ្លួនឯង​ក្តី​ ​ពួក​អ្នកដទៃ​ប្រាប់ភិក្ខុ​នោះ​ក្តី​ ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​នោះ​ប្រាប់​ក្តី​។​ ​ដែល​ហៅថា​ ​អាបត្តិ​អាក្រក់​ ​បាន​ដល់​អាបត្តិ​បារាជិក​ទាំង៤ផង​ ​អាបត្តិ​សង្ឃាទិសេស​ទាំង១៣ផង​។​ ​ពាក្យ​ថា​ ​បិទបាំង​ទុក​ ​សេចក្តី​ថា​ ​(​ភិក្ខុ​ណា​)​ ​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​ភិក្ខុ​ទាំងឡាយ​ដឹង​នូវ​ភិក្ខុ​នេះ​ហើយ​ ​នឹង​ចោទ​ ​នឹង​រលឹក​ ​នឹង​ជេរ​ ​នឹង​ប្រទេច​ ​នឹង​បង្អាប់បង្អោន​ ​(​ហេតុ​នោះ​)​ ​អញ​មិនបាច់​ប្រាប់​ឡើយ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៦៤​]​ ​អាបត្តិ​អាក្រក់​(​ធ្ងន់​)​ ​ភិក្ខុ​សំគាល់​ថា​អាបត្តិ​អាក្រក់​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​អាបត្តិ​អាក្រក់​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាបត្តិ​អាក្រក់​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​អាបត្តិ​អាក្រក់​ ​(​ស្រាល​)​ ​ហើយ​បិទបាំង​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បិទបាំង​អាបត្តិ​មិន​អាក្រក់​ទុក​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636787576600083064
ទៅកាន់ទំព័រ៖